កាលពីថ្ងៃពុធទី៣មីនា កងទ័ពភូមាបានបង្រ្កាបបាតុកម្ម ដោយប្រើកម្លាំងខ្លាំងបំផុត បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច ៣៨នាក់។ នេះបើផ្អែកតាមប្រភពរបស់អង្គការសហប្រជាជាតិ។ គិតត្រឹមពេលនេះ មានអ្នកស្លាប់ ប្រមាណ៥៤នាក់ហើយ។ ទោះយ៉ាងនេះក្តី នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនភូមា នៅតាមទីក្រុងធំៗ នៅតែបន្តចុះផ្លូវ ជួបជុំគ្នាស្រែកតវ៉ា ប្រឆាំងនឹងរបបសិកយោធា បើទោះបីជាម្នាក់ៗ មានស្មារតីភ័យខ្លាច ដឹងថាប្រឈមនឹងគ្រាប់កាំភ្លើងក៏ដោយ។ https://www.rfi.fr/km/អាស៊ី/20210304-...