កាលពីថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានប្រកាសថ្កោលទោសការប្រើអំពើហិង្សា ទៅលើបាតុករ ពីសំណាក់កងទ័ពភូមា។ ចិន និងរុស្ស៊ី ដែលពីមុនបានបដិសេធមិនឲ្យមានការថ្កោលទោសនេះ ទីបំផុតទៅ បានសម្រេចចិត្តចុះហត្ថលេខាជាមួយប្រទេសសមាជិក១៣ផ្សេងទៀត។ តែយ៉ាងណាក៏ដោយ យោងតាមព័ត៌មានចុងក្រោយបង្អស់ នៅថ្ងៃព្រហស្បតិ៍ទី១១មីនានេះ មានបាតុករភូមាយ៉ាងហោច ៩នាក់ទៀតបានស្លាប់ ដោយសារតែការបង្រ្កាប បាញ់រះពីសំណាក់សមត្ថកិច្ចកងទ័ពភូមា។ https://www.rfi.fr/km/អាស៊ី/20210311-...