នៅថ្ងៃសៅរ៍ទី៦កុម្ភៈ ប្រជាជនភូមា ជាច្រើនពាន់នាក់ បានចេញធ្វើបាតុកម្ម នៅទីក្រុងរ៉ង់ហ្គូន ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារ របស់ក្រុមយោធា ព្រមទាំងទាមទារឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយឯទៀត ដែលត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ១កុម្ភៈ។ រដ្ឋាភិបាលភូមា ដែលស្ថិតក្នុងកណ្តាប់ដៃក្រុមយោធា នាពេលនេះ បានព្យាយាមបិទខ្ទប់បណ្តាញសង្គមនៅទូទាំងប្រទេស ដើម្បីកុំឲ្យប្រជាជនភូមា អាចទាក់ទងគ្នា ឬផ្ញើសារនានា ទាក់ទិននឹងបញ្ហានយោបាយ។