អាស៊ាន ​អាច​ជា​គន្លិះ ក្នុង​ការ​បើក​ផ្លូវ​​ដោះស្រាយ​​វិបត្តិ​​នៅភូមា?

អាស៊ាន ​អាច​ជា​គន្លិះ ក្នុង​ការ​បើក​ផ្លូវ​​ដោះស្រាយ​​វិបត្តិ​​នៅភូមា?

វិបត្តិនយោបាយនៅភូមា កាន់តែលង់ជ្រៅទៅ នៅក្រោយ​រដ្ឋប្រហារយោធាកាលពី​ថ្ងៃទី​១កុម្ភៈ។ បាតុកម្ម​របស់​ប្រជាជនភូមា ត្រូវបាន​ក្រុមសមត្ថកិច្ច ប្រើកម្លាំង​បង្រ្កាប​ កាន់តែខ្លាំាងឡើង។ យ៉ាងហោចណាស់ មានបាតុករ​ជាង​៣០នាក់ បានស្លាប់។ សហគមន៍​អន្តរជាតិ បានថ្កោលទោសការប្រើ​អំពើហិង្សាទៅលើបាតុករ និង​បាន​ទាមទារឲ្យក្រុមយោធា ដោះលែង​លោកស្រីអ៊ុងសាន ស៊ូជី និង​​អ្នកទោសនយោបាយ​ឯទៀត។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានសម្រេចទណ្ឌកម្មដោយចំពោះ ដាក់​ទៅលើ​មន្ត្រីមេទ័ពធំៗរបស់ភូមា។ តែយ៉ាងណា រហូតមកទល់ពេលនេះ ពុំមានសញ្ញាណណាមួយ​ បង្ហាញពីការបន្ទន់ឥរិយាបទរបស់​ក្រុមយោធាភូមាទេ។ ខណៈដែល​ប្រទេស​មហាអំណាច មិនអាចធ្វើអ្វីបានច្រើន គេបានបង្វែក្តីសង្ឃឹមនេះ ទៅក្រុមប្រទេសសមាជិកអាស៊ាន ក្នុងការ​បើកផ្លូវចរចា ជាមួយ​កងទ័ពភូមា។ https://www.rfi.fr/km/កម្មវិធីផ្សេងទៀ...