តើ​អាស៊ាន​អាច​ធ្វើអ្វីខ្លះ ដើម្បី​ដោះស្រាយ​វិបត្តិភូមា?

តើ​អាស៊ាន​អាច​ធ្វើអ្វីខ្លះ ដើម្បី​ដោះស្រាយ​វិបត្តិភូមា?

នៅភូមា ស្ថានការណ៍​កាន់តែ​អាក្រក់ បន្ទាប់​ពី កងទ័ព បើក​ប្រតិបត្តិការ​បង្រ្កាប​ហិង្សា ដើម្បី បំបែក​ក្រុមបាតុករ ដែលចុះ​ថ្នល់​តវ៉ា​ប្រឆាំង រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ នៅថ្ងៃ​អង្គារនេះ ប៉ូលិស ទាហាន​ភូមា​បាន​បាញ់គ្រាប់កាំភ្លើង​ពិត​ទៅលើ​បាតុករ ដែល​ជា​ហេតុធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច ៣នាក់​រងរបួសធ្ងន់។ នៅ ថ្ងៃ​អង្គារនេះដែរ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​បានប្រជុំ​បន្ទាន់ តាម​វីដេអូសន្និសីទ ជាមួយ អ្នកតំណាង​កងទ័ព​ភូមា ដើម្បី ទាមទារ​ឲ្យ​របបសឹក​ភូមា ឈប់​ប្រើ​កម្លាំង បង្រ្កាប​ដ៏ហិង្សា​ទៅលើ​បាតុករ។ (ប្រភពរូបភាព៖ ទីភ្នាក់ងារAP និង​Reuters)