តើសហគមន៍អន្តរជាតិអាចធ្វើអ្វីបានខ្លះដើម្បីឲ្យកងទ័ពភូមាប្រគល់អំណាចទៅឲ្យលោកស្រីអ៊ុង សានស៊ូជីវិញ?

តើសហគមន៍អន្តរជាតិអាចធ្វើអ្វីបានខ្លះដើម្បីឲ្យកងទ័ពភូមាប្រគល់អំណាចទៅឲ្យលោកស្រីអ៊ុង សានស៊ូជីវិញ?

នៅ​ក្នុង​ប្រទេស​ភូមា ២៤ម៉ោង​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​អ៊ុង សានស៊ូជី​មក សហគមន៍​អន្តរជាតិ​កំពុង​បន្ត​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​លើ​ក្រុម​ឧត្តមសេនីយ​ភូមា និង​បាន​ជំរុញ​ឲ្យ​ពួក​គេ​ដោះលែង​លោកស្រី​អ៊ុង សានស៊ូជី​ជា​បន្ទាន់។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំបន្ទាន់​ក្នុង​ថ្ងៃ​អង្គារ ទី២ កុម្ភៈ​ដើម្បី​ជជែក​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ភូមា។ ចំណែក​រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​ដែល​បាន​អំពាវនាវ​ឲ្យ​ក្រុម​យោធា​ដោះលែង​លោកស្រី​អ៊ុង សានស៊ូជី​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​ភូមា។ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុម​ឧត្តមសេនីយ​ភូមា​ហាក់​ធ្វើ​មិន​ដឹង មិន​ឮ​ចំពោះ​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ។