អ្នកឃ្លាំមើលអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលប្រទេសដទៃដែលជាសមាជិកអាស៊ាន ធ្វើអន្តរាគមន៍លើរដ្ឋាភិបាលយោធាប្រទេសភូមា ទាមទារឲ្យមានការអត់ធ្មត់ ដើម្បីបញ្ចៀសការបង្ហូរឈាមលើពលរដ្ឋស្លូតត្រង់ភូមា ដូចនៅឆ្នាំ១៩៨៨ និងសុំឲ្យដោះស្រាយវិបត្តិនយោបាយនៅប្រទេសនោះដោយសន្តិវិធី។