តាមសេចក្ដីរាយការណ័ ជាច្រើន បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានបើក កិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ជាមួយរបបរដ្ឋប្រហាររបស់ពួកយោធាភូមា។ បណ្ដាញផ្សាយព័ត៌មាន Channel News Asiaបានចុះផ្សាយថា នៅថ្ងៃទី២មីនានេះថា កិច្ចប្រជុំពិសេសប្រពឹ្រត្តទៅ តាមរយៈវីដេអូខុនហ្វ្រិនហើយកិច្ចប្រជុំនេះ ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅបិទបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើងធ្ងន់ធ្ងរនៅក្នុងប្រទេសភូមា។ #Myanmar_Coup #Asean