កាលពីថ្ងៃទី ១កុម្ភៈ កងទ័ពភូមាបានធ្វើរដ្ឋប្រហារ រំលាយរដ្ឋាភិបាលស៊ីវីល ព្រមទាំងធីបចោល នូវលទ្ធផលបោះឆ្នោតសភា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ដែលបានប្រគល់ជ័យជំនះ ប្រមាណ៨០% ទៅឲ្យគណបក្សលោកស្រីអ៊ុងសាន ស៊ូជី។ ចាប់ពីពេលនេះទៅ អំណាចគ្រប់គ្រងប្រទេសទាំងស្រុង ត្រូវស្ថិតនៅក្នុងដៃមនុស្សតែម្នាក់គត់ គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាអគ្គមេបញ្ជាការកំពូល នៃកងទ័ពជាតិភូមា។ តើលោកឧត្តមសេនីយ៍ម្នាក់នេះជានរណា ហើយហេតុអ្វី បានជាសម្រេច ធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅពេលនេះ ខណៈដែលកងទ័ពបានសន្យាបែងចែកអំណាច និងអាចគ្រប់គ្រងក្រសួងសំខាន់ៗរួចទៅហើយនោះ?