បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងតិចណាស់ក៏៣៨នាក់ដែរ បានត្រូវគេសម្លាប់នៅទូទាំងប្រទេសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលនៃបាតុកម្មមួយថ្ងៃទៀតប្រឆាំងនឹងរបបយោធា។ សេចក្តីរាយការណ៍មួយបានអោយថា ការស្លាប់ចុងក្រោយនេះ នាំឱ្យចំនួនការស្លាប់សរុបបានកើនដល់ជាង៥០នាក់ នៅពេលដែលយោធាព្យាយាមដាក់អំណាចគ្រប់គ្រង។ ក្រុមហ៊ុន Facebook របស់សហរដ្ឋអាមេរិក ឥឡូវនេះបានបិទទំព័រ Facebook ទាំងអស់ ដែលជាប់ទាក់ទិនជាមួយយោធាមីយ៉ាន់ម៉ា។ ក្រុមហ៊ុន TikTok បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានគោលការណ៍សហគមន៍ច្បាស់លាស់ដែលចែងថា យើងមិនអនុញ្ញាតឲ្យមានខ្លឹមសារដែលអុជអាលឲ្យមានអំពើហិង្សា ឬព័ត៌មានមិនពិតដែលបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ។