ក្រុង Przewodow នៅប៉ូឡូញ ដែលស្ថិតនៅចម្ងាយតែប្រាំគីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកនាសប្តាហ៍នេះ នៅពេលការវាយប្រហារដោយគ្រាប់មីស៊ីលខុសគោលដៅបានបង្កការព្រួយបារម្ភថា អង្គការអូតង់អាចត្រូវអូសទាញចូលក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ឥឡូវនេះ អ្នកវិភាគលោកខាងលិចជឿថា ការផ្ទុះបានសម្លាប់បុរសជនជាតិប៉ូឡូញពីរនាក់នោះគឺជាគ្រាប់មីស៊ីលអ៊ុយក្រែន ដែលប្រទេសនេះបានបាញ់ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ី។ រដ្ឋាភិបាលក្រុងកៀវបានបដិសេធថា មិនបានបាញ់គ្រាប់មីស៊ីលនេះទេ។ ប៉ុន្តែឧបទ្ទវហេតុនេះគឺជាការក្រើនរំឭកមួយថា សង្រ្គាមអាចកើតឡើងដោយងាយ។ អ្នកស្រី Myroslava Gongadze ជូនសេចក្តីរាយការណ៍ពីក្រុង Przewodow៕ #voakhmer #poland #ukraine #russia #អ៊ុយក្រែន #ប៉ូឡូញ សំឡេងសហរដ្ឋអាមេរិក (វីអូអេខ្មែរ) ផ្សាយព័ត៌មានអំពីកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ វីអូអេផ្សាយជូននូវព័ត៌មានថ្មីៗបំផុតអំពីនយោបាយ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រ សុខាភិបាល អាជីវកម្ម និងព័ត៌មានកំសាន្ដ៕ សូម Subscribe channel របស់យើងខ្ញុំ៖ http://goo.gl/LQAVDc ទស្សនាវីដេអូរបស់យើងខ្ញុំតាមប្រធានបទខាងក្រោម៖ សេដ្ឋកិច្ច៖ http://goo.gl/nwTtv1 ព័ត៌មានអំពីកម្ពុជា៖ http://goo.gl/KkEIv5 ការអប់រំ៖ http://goo.gl/yR09Fk បរិស្ថាន៖ http://goo.gl/pVSqsL វប្បធម៌៖ http://goo.gl/uuxP5b