បេសកជនពិសេសUNនឹងចូលភូមាតាមរយៈថៃ ទោះបីពួកយោធារាំងខ្ទប់ក៏ដោយ

បេសកជនពិសេសUNនឹងចូលភូមាតាមរយៈថៃ ទោះបីពួកយោធារាំងខ្ទប់ក៏ដោយ

អំពើហិង្សានៅក្នុងប្រទេសភូមារវាងបាតុករនិងពួកយោធានៃរបបរដ្ឋប្រហារថ្ងៃ១ កុម្ភៈត្រូវបានរាយការណ៍មកថា គឺដូចជាសង្គ្រាមទៅហើយ។ សារព័ត៌មាននៃវីអូអេផ្សាយជាភាសាភូមាបានធ្វើសេចក្ដីរាយការណ៍មកថា ចាប់តាំងពីពួកយោធាបើកការបង្រ្កាបទៅលើបាតុករដោយការបាញ់សម្លាប់បាតុករទៀតនោះ គឺការពើបប្រយុទ្ធគ្នារវាងសមត្ថកិច្ចអាជ្ញាធរយោធានិងបាតុករមើលទៅដូចជាសង្គ្រាមស៊ីវិលដោយសារតែភាគីទាំងពីរមានលេណដ្ឋានមានរបាំងការពារដូចៗគ្នា ហើយប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់ដល់អាវុជីវិតដុចគ្នា ប៉ុន្ដែពួកយោធា ប្រើប្រាស់កាំភ្លើងគ្រាប់ពិតងាយគ្រោះថ្នាក់បំំផុតទៅលើអាយុជីវិតបាតុករហើយបាតុករប្រើប្រាស់ដបសាំងនិងបាញ់គ្រាប់ស្នារឬគេហៅថាព្រួញបើតាមសេចក្ដីរាយការណ៍របស់អ៊ីរ៉ាវ៉ាឌី។ #Schraner_Burgerner #Myanmar_Coup