អាមេរិកចល័តទ័ពពីស៊ីរីស្ទើរទាំងអស់ទៅអ៊ីរ៉ាក់ខាងលិច

អាមេរិកចល័តទ័ពពីស៊ីរីស្ទើរទាំងអស់ទៅអ៊ីរ៉ាក់ខាងលិច

រដ្ឋមន្រ្ដីក្រសួងការពារជាតិអាមេរិកលោកម៉ាក អេស្ពឺរបានថ្លែងបញ្ជាក់ថាទ័ពអាមេរិពិតជាបានដកចេញពីស៊ីរីមែន តែត្រូវចល័តទៅកាន់អ៊ីរ៉ាក់ជាបន្ទាន់។ ការចល័តនេះថ្វីបើចៃដន្យនឹងពេលឱ្យតួកគីវាយចូលតំបន់របស់ឃឺដក្ដី លោកថា ទ័ពអាមេរិកត្រូវទៅទប់ទល់នឹងក្រុមISIS ព្រោះលោកគិតថា នៅស៊ីរីតំបន់ឃឺដកាន់កាប់មានស្ថានភាពធូរស្រាលជាងមុនច្រើន។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយលោកដល់មជ្ឆឹមបូព៌ាលោកមិនទាន់ច្បាស់ថាពេលវាយទប់ស្កាត់ការងើបឡើងវិញរបស់ក្រុមISISហើយនៅទៅដាក់ទ័ពនៅស៊ីរីវិញឬយ៉ាងណានោះទេ។ចំនួនទ័ពអាមេរិកដែលចល័តបណ្ដើរៗពីស៊ីរីទៅគឺជើងទី១ចេញអស់ប្រមាន៧០០នាក់ទៅហើយ។តែគេចាំបានថាបុរសបានសម្ដីសហរដ្ឋអាមេរិកលោកត្រាំកាលពីថ្ងៃពុធសប្ដាហ៍នេះបានហៅទាហានទាំងនោះមកវិញដោយលោកថាវាជាពេលវេលានាំទាហានរបស់យើងពីស៊ីរីមកវិញហើយ។