ទោះជាចង់ឬមិនចង់ គឺងាយណាស់ក្នុងការប៉ះទង្គិចហិង្សារវាងស៊ីវិល និង ស៊ីវិលស៊ីវិលនិង យោធា បើទោះវាស្ថិតក្នុងបរិបទបាតុកម្មក្ដី។ពិភពលោកពេលនេះកំពុងរង្គោះរង្គើជាខ្លាំង ប្រទេសជាច្រើនកើតមានវិបត្តិសង្គម សេដ្ឋកិច្ចនិង នយោបាយ។ ហោចណាស់ខណៈនេះក្រុងធំៗនិងខ្លះជារដ្ឋធានីបាននឹងកំពុងផ្ទុះបាតុកម្មរវាងពលរដ្ឋមិនពេញចិត្តជាខ្លាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសរបស់ខ្លួននិងសូម្បីតែតួអង្គនយោបាយក្នុងប្រទេសនោះតែម្ដង។ក្រុងធំៗចំនួនប្រាំ កំពុងអង្រួនព្រឹត្តិការណ៍អន្ដរជាតិរបស់ពិភពលោកគឺ មាន ហុងកុងរបស់ចិន បាសេឡូណានៃប្រទេសអេស្ប៉ាញ សាន់ធីហ្គូរបស់ឈីលី ហារ៉ារីរបស់លីបាណន់ និង សេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗកើតមានក្នុងបាតុភាពសង្គមៗខុសគ្នា ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងនោះខ្លះទទួលស្គាល់ពីអ្វីដែលបាតុករលើកឡើង ឯរដ្ឋាភិបាលខ្លះច្រានចោលនិងព្រមានចាត់វិធានការលើទង្វើរបស់ក្រុមបាតុករទាំងនោះទៀតផង។តទៅនេះ យើងនឹងបកស្រាយពីបុព្វហេតុ ផលប៉ះពាល់និងដំណោស្រាយពីចលនាបាតុកម្មនាបណ្ដាប្រទេសទាំងនោះ។