អាមេរិកតែងព្រមានទៅកាន់ប្រទេសដែលខ្លួនមិនទុកចិត្តថាខ្លួនធ្វើគ្រប់យ៉ាងដូចបច្ចុប្បន្ននេះគឺដើម្បីការពារប្រយោជន៍ខ្លួននិងសម្ព័ន្ធមិត្ត អារ៉ាប់ប៊ីសាអូដីតដែលជាសម្ព័ន្ធជិតស្និទ្ធមួយបំផុតដែរនៅមជ្ឈឹមបូព៌ាត្រូវរងការវាយប្រហារបង់ប្រយោជន៍ខូចខាតអស់រោងចក្រផលិតប្រេងរបស់រដ្ឋដ៏ធំជាងគេនិងជាចរន្ដថាមពលពិភពលោក។អាមេរិកនៅថ្ងៃសៅរ៍បានធ្វើការបញ្ចូនទ័ពទៅកាន់ប្រទេសសម្ព័ន្ធមិត្តខ្លួនហើយគឺក្រោយមួយសប្ដាហ៍ដែលអាមេរិកប្រតិកម្មថាយោធាអ៊ីរ៉ង់ជាអ្នកធ្វើរឿងនេះ។ ការបញ្ចូនទ័ពរបស់អាមេរិកទៅកាន់អារ៉ាប់ប៊ីសាអូឌីតត្រូវបានមន្រ្ដីយោធាថាគឺជាយុទ្ធសាស្រ្ដការពារស្ថេរភាពតំបន់ ដោយផ្ដោតជាសំខាន់លើយុទ្ធសាស្រ្ដដែនអាកាស និង ការប្រើប្រាស់មីស៊ីល ពេលនេះយុទ្ធោបករណ៍ជាច្រើនកំពុងបញ្ចូនចេញពីអាមេរិកទៅកាន់អារ៉ាប់ប៊ីសាអូឌីតហើយ។