មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃប្រទេសអ៊ីរ៉ង់គឺលោកឧត្តមសេនីយ៍ Mohammad Hossein Baqeri នៅថ្ងៃអង្គារ ទី០៩ នេះ បានហៅការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួនមួយគ្រឿងដោយកងទ័ពអង់គ្លេសថា ជាអំពើសងសឹករបស់អង់គ្លេសចំពោះការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់អាមេរិក ហើយបានព្រមានតបវិញថាអ៊ីរ៉ង់ នឹងសងសឹកអង់គ្លេសនៅថ្ងៃណាមួយពុំខាន។ លោកឧត្តមសេនីយ៍រូបនេះ បញ្ជាក់ទៀតថា កងទ័ពអ៊ីរ៉ង់បានត្រៀមខ្លួនរួចហើយ ក្នុងការវាយបកទៅលើសត្រូវរបស់ខ្លួនទោះជាអង់គ្លេស ឬអាមេរិកក៏ដោយ។