ទោះជាចិន ព្យាយាមច្រានចោលការចោទថាក្រុងប៉េកាំង នៅពីក្រោយ រដ្ឋប្រហារក៏ដោយ ក៏កម្មករ ភូមា ធ្វើការនៅក្រុមហ៊ុន មួយចំនួនមកពីប្រទេសចិន បានសម្រេចបោះ បង់ ការងារ របស់ពួកគេ ដោយសារខឹងចិន ដែលពួកគេ ចោទថានៅពីក្រោយរដ្ឋប្រហាររបស់ពួកយោធា កាលពីថ្ងៃទី១កុម្ភៈ។ ទំនងដូចនេះហើយ មើលទៅ គឺនៅថ្ងៃទី១៧កុម្ភៈនេះ តំណាង ចិន ប្រចាំប្រទេស ភូមាបានបន្តបដិសេធថា ចិន មិនបានរុញអោយពួកយោធា ធ្វើរដ្ឋប្រហារនោះទេ ។ ជាមួយគ្នានេះ បាតុករ នៅតែបន្តធ្វើបាតុកម្ម ហើយសច្ចាថានឹងមិនបោះបង់ ចោល សមរភូមិប្រជាធិបតេយ្យ ឡើយ ។ #Chinese_embassy #Yangon