ចិនព្រមានលោកខាងលិចកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋប្រហារភូមា

ចិនព្រមានលោកខាងលិចកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋប្រហារភូមា

កាសែតរដ្ឋចិនដែលរិះគន់លោកខាងលិចឥតសំចៃនៅថ្ងៃទី២២កុម្ភៈនេះបានចេញការព្រមានយ៉ាងបន្ទាន់មួយទៅកាន់បណ្ដាប្រទេសលោកខាងលិច​និង សម្ប័ន្ធមិត្តអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានដូចជាឥណ្ឌា អូស្រ្ដាលី​ជប៉ុនថា មិនត្រូវចាត់ទុកភូមាអុកនៅក្នុងការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយនោះទេ។ កាសែតនោះថាធ្វើដូច្នោះមិនមែនបានជួយអ្វីភូមាឡើយមានតែទាញភូមាឱ្យធ្លាក់ក្នុងអន្លង់នៃការរងគ្រោះកាន់តែខ្លាំងប៉ុណ្ណោះ។ ម្ល៉ោះហើយកាសែតរដ្ឋចិននេះបានព្រមានឱ្យប្រទេសទាំងនោះកុំជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ភូមាតទៅទៀត។ #China #Warns_West #MyanmarCoup