ជម្រើសដ៏​លំបាក​របស់​អាមេរិក និង​អូតង់ រឿង​​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​

ជម្រើសដ៏​លំបាក​របស់​អាមេរិក និង​អូតង់ រឿង​​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​

នៅថ្ងៃពុធទី ១៧កុម្ភៈ អង្គការ​សម្ព័ន្ធមិត្ត​អន្តរអាត្លង់ទិក ហៅកាត់ថាអូតង់ បានបើកការប្រជុំ ដើម្បី​រៀបចំ​គោលនយោបាយ​យុទ្ធសាស្រ្តថ្មី​ បន្ទាប់ពី​​​រដ្ឋបាលអាមេរិកថ្មី ដឹកនាំដោយលោក​ចូ បៃដិន បានចាប់ផ្តើម​ចូលកាន់តំណែង។​ មានសំណុំរឿងធំជាច្រើន ដែលអូតង់ ​ត្រូវ​តែ​ពិចារណា ដូចជា​ ការដកទ័ព​ចេញ ពីអាហ្វហ្កានីស្ថាន បញ្ហា​ហិរញ្ញវត្ថុ និង​បញ្ហាពាក់ព័ន្ធជាមួយ​នឹងតួកគីជាដើម។