វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់មាន ផែនការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដល់រុស្ស៊ីរាប់រយ គ្រឿង ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន់ បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បាននិងកំពុងរៀបចំការបញ្ជូនឱ្យរុស្ស៊ីនូវយន្តហោះដ្រូនរាប់រយគ្រឿង។ក្នុងនោះរួមមានទាំងយន្ដហោះដ្រូនប្រយុទ្ធ ប្រដាប់ដោយមីស៊ីល។ លោកបន្ថែមថា អ៊ីរ៉ង់ក៏កំពុងត្រៀម បណ្ដុះបណ្ដាល រុស្ស៉ី ពីរបៀបប្រើយន្ដហោះដ្រូន និងអាវុធរបស់ ខ្លួនផងដែរដែលអាចនឹងធ្វើឡើងឆាប់ៗនេះ។ បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ផែនការបញ្ជូន យន្ដហោះដ្រូន ពីសំណាក់អ៊ីរ៉ង់ឱ្យរុស្ស៉ី អាចនឹងជួយពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ ក្នុងការកំណត់ទីតាំង និងការកម្ទេចអាវុធ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច ដ្បិតអាវុធទាំងនេះកំពុងពន្យឺតការវាយលុករបស់រុស្ស៊ី៕ ប្រភព៖ NHK និងWashington Post ប្រែសម្រួល៖ ទីណា និងបុត្រា Thank for Watching, please click subscribe for more videos! #MOV FM 99 #AMS #AMS Central #Apsara TV11