ប្រធានសិទ្ធិមនុស្សUNព្រមានថាករណីភូមានឹងធ្លាក់ដូចប្រទេសស៊ីរី តើអាចក្លាយជាស៊ីរីទី២ឬទេ?

ប្រធានសិទ្ធិមនុស្សUNព្រមានថាករណីភូមានឹងធ្លាក់ដូចប្រទេសស៊ីរី តើអាចក្លាយជាស៊ីរីទី២ឬទេ?

នៅពេលដែលរបបយោធាភូមានៅតែបន្តការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមអ្នកតវ៉ានិងក្រុមតស៊ូប្រដាប់អាវុធនៅតាមតំបន់ព្រំដែនកាន់តែកើនឡើងខ្លាំងនោះ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបានសម្តែងការភ័យព្រួយថាប្រទេសនេះអាចធ្លាក់ចូលទៅក្នុងជម្លោះពេញទំហឹងដូចដែលបានឃើញនៅក្នុងប្រទេសស៊ីរី។ ដូចនេះមន្រ្ដីជាន់ខ្ពស់រូបនោះអំពាវនាវឱ្យរដ្ឋជាសមាជិកចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងរបបយោធាមីនអ៊ុងឡាំង។\ #Bachelet #Myanmar #Syria