តើសន្ធិសញ្ញាណានជីង មានចំណុចសំខាន់អ្វីខ្លះ ? តើអ្នកវាយតម្លៃលើសន្ធិសញ្ញានេះដូចម្តេច ? សន្ធិសញ្ញាណានជីង មានចំណុចសំខាន់ដូចក្រោម ៖ -រដ្ឋាភិបាលចិនត្រូវទទួលសងការខូចខាតជាទឹកប្រាក់ទាំងអស់ ២១ លានដុល្លាអាមេរិកក្នុងនោះថ្លៃជំងឺចិត្ត ១២លានដុល្លា៣លានដុល្លាទៀតជាប្រាក់ដែលពាណិជ្ជករចិនខ្ចី ចំណែកឯទឹកប្រាក់ ៦លានដុល្លាទៀតជាថ្លៃអាភៀនដែលទាហានចិនបំផ្លាញ ។ -ចិនត្រូវបាត់បង់ដែនដីកោះហុងកុងទាំងស្រុង ។ -ចិនត្រូវបើកកំពង់ផែចំនួន ៥ ទៀតសម្រាប់ពាណិជ្ជករអង់គ្លេស មានក្វាន់ស៊ូ ហ៊ូស៊ូ សាមិន នីងបូ និងសៀងហៃ ចំណែកអង់គ្លេសបានសន្យាសាងសង់រោងចក្រ និងឃ្លាំនៅតាមកំពង់ផែនិងមានសិទ្ធិរស់នៅនិងដើរហើរសេរីនៅលើទឹកដីចិន ។ -ចិនត្រូវកំណត់ពន្ធលើទំនិញនាំចូលឱ្យច្បាស់លាស់ ហើយថេរនិងមិនត្រូវយកពន្ធលើទំនិញទាំងនោះនៅពេលដែលទំនិញនោះចេញផុតពីកំពង់ផែ ។ បើជនជាតិអង់គ្លេសមានការប្រព្រឹត្តខុសនឹងច្បាប់របស់ចិនតុលាការចិនមិនត្រូវជំនុំជម្រះឡើយ គឺត្រូវកាត់ក្តីដោយតុលាការអង់គ្លេសវិញ ។ ហើយចំពោះសន្ធិសញ្ញានេះមិនស្មើភាពគ្នាទេ គឺអង់គ្លេសជាអ្នកឈ្នះបានដាក់លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមកលើប្រទេសចិនដែលជាអ្នកចាញ់ហើយប្រទេសចិនមិនបានទទួលសិទ្ធិអ្វីទាំងអស់ ។ (ដកស្រង់ពីសៀវភៅ ប្រវត្តិវិទ្យាថ្នាក់ទី១១ ជំពួកទី០១ ប្រវត្តិសាស្រ្តពិភពលោក មេរៀនទី០២ ប្រតេសចិននិងជប៉ុន(១៨៦៥ដល់១៩១៤)) #myqanda #សំនួរនិងចំលើយ #ប្រវត្តិវិទ្យា #ប្រវត្តិវិទ្យាថ្នាក់ទី១១ #ប្រទេសចិន១៨៦៥ដល់១៩១៤ #ប្រទេសជប៉ុន១៨៦៥ដល់១៩១៤