សន្និសីទអន្តរជាតិស្តីពីទឹក ដែលរៀបចំឡើងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូយ៉ក បានបិទបញ្ចប់ហើយ កាលពីថ្ងៃសុក្រ ទី២៤មីនា។ ថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់សន្និសីទនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រសិនបើចង់មានសង្ឃឹម ថាអាចនឹងធានាឲ្យមនុស្សលើផែនដី មានទឹកប្រើប្រាស់ទាំងអស់គ្នា នៅថ្ងៃណាមួយនោះ គឺពិភពលោកយើង ត្រូវតែតម្រង់ទិសសាជាថ្មី ចាប់ពីពេលនេះទៅ”។ សូមបញ្ជាក់ថា បញ្ហាវិបត្តិគ្មានទឹកប្រើប្រាស់ កំពុងតែចោទឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក។ ទឹកគឺជាប្រភពនៃជីវិត ទឹកគឺជាសម្បត្តិរួមរបស់មនុស្សជាតិ តែទន្ទឹមនឹងនេះ មនុស្សប្រមាណ២ពាន់លាននាក់ រស់នៅដោយគ្មានទឹកស្អាតបរិភោគទេ។ 🔔 Please subscribe: https://rfi.my/YTkm 🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/ ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm ទទួលព័ត៌មានពីយើងតាមធ្វីតធ័រ https://rfi.my/TWkm ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm