ផែនការដកទ័ពចេញពីប្រទេសស៊ីរីរបស់លោកប្រធានាធិបតី Trump កំពុងដំណើរការ ដោយក្រសួងការពារប្រទេសអាមេរិកអះអាងថា សម្ភារៈយោធាបានចាប់ផ្តើមដកចេញពីសមរភូមិប្រយុទ្ធជាបណ្តើរៗហើយ ប៉ុន្តែទាហាននៅបន្តឈរជើងនៅទីនោះនៅឡើយ។ នាង Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump កំពុងប្រឈមនឹងបញ្ហាលំបាក ដើម្បីធ្វើតាមការសន្យារបស់លោក ក្នុងការកាត់បន្ថយអន្តរាគមន៍យោធាបរទេស។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕ khmer.voanews.com | voacambodia.com #cambodia #khmer Originally published at - https://khmer.voanews.com/a/4767228.html