យុវជនភូមារត់ចូលព្រៃកាន់អាវុធរួមជាមួយកងទ័ពរដ្ឋកាឈិនខណៈរដ្ឋ១០ទៀតរួមគ្នាប្រឆាំងពួកយោធាមីនអ៊ុងឡាំង

យុវជនភូមារត់ចូលព្រៃកាន់អាវុធរួមជាមួយកងទ័ពរដ្ឋកាឈិនខណៈរដ្ឋ១០ទៀតរួមគ្នាប្រឆាំងពួកយោធាមីនអ៊ុងឡាំង

សង្រ្គាមនៃចលនា រដ្ឋការ៉េននិងរដ្ឋកាឈីន រួមទាំងរដ្ឋជនជាតិដើម ជាច្រើនក្រុម​ដែលងើបឡើង ប្រឆាំង ពួកយោធាភូមាតាម៉ាដាវអស់រយៈ ពេលជា​ច្រើនទសវត្សមក​ហើយ​ ក៏មិនអាចផ្ដួល​រំលំរបបសឹក​នេះ​បានដែរ។តែពេលនេះ កម្លាំងថ្មីមួយទៀត​បានចូល​រួមជាមួយនឹងពួកគេ គឺក្រុមនិស្សិតនិង​យុវជន ភូមា​ដែល មិត្តរួមកម្លាំង​របស់ពួកគេ ស្លាប់ជារៀងរាល់ថ្ងៃដោយបាញ់បង្រ្កាបពីពួកយោធា បានសម្រេច បោះ​បង់​ការ​សិក្សានិងគ្រួសារមក កាន់អាវុធរួម សាមគ្គីជាមួយកងទ័ព​កាឈីន​និងរដ្ឋការ៉េន ហើយខ្លះទៀតទៅចូល​រួម​ជា​មួយកងទ័ពរដ្ឋសាន ដែលរដ្ឋទាំង​៣នេះ កំពុងធ្វើសង្រ្គាម​វាយដណ្ដើមកាន់កាប់ទឹកដី ពីពួក​យោតា​ម៉ាដាវ នៃរបបរដ្ឋ​ប្រហារ ដឹកនាំដោយ​ឧត្តមសេនីយ៍ មីនអ៊ុងឡាំង។ #10_rebel_groups #Tatmadaw