បើគ្មានលទ្ធផលអ្វីប្រែប្រួលទេ២ខែកន្លះទៀតលោកចូបាយដិននឹងដឹកនាំសហរដ្ឋអាមេរិកបួនឆ្នាំ។ ដោយអាមេរិកត្រូវប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតជាសកលកូវីដ១៩ ការស្ដារសេដ្ឋកិច្ចឡើងវិញ និង ការប៉ះប៉ូវទំនាក់ទំនងការបរទេស សហរដ្ឋអាមេរិក លោកចូបាយដិនត្រូវការក្រុមគណៈរដ្ឋមន្រ្ដីដ៏មាន សមត្ថភាពនិងថាមពល ជាពិសេសគឺរដ្ឋមន្រ្ដីសុខាភិបាលនិងសេវាកម្ម ពលរដ្ឋ រដ្ឋមន្រ្ដីសេដ្ឋកិច្ច រដ្ឋមន្រ្ដីការបរទេស រដ្ឋមន្រ្ដីរតនាគារ និង ទីប្រឹក្សាកំពូលៗ។ #united_states #latest_news